ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ

FN ៖ នៅរសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ក្រសួងមហាផ្ទៃ។ ពិធីនេះធ្វើឡើងនៅទីស្តីការក្រសួងមហាផ្ទៃ។ នៅក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះសំណាលដែលមានខ្លឹមសារសំខាន់ៗដូចតទៅ៖ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ ដល់មន្ត្រីរាជការស៊ីវិលគ្រប់លំដាប់នៅថ្នាក់ក្រោមជាតិ ដែលបានប្រឹងប្រែងសម្រេចការងារទាំងឡាយសម្រាប់សង្គមជាតិ និងប្រជាជន។ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ចំពោះកងកម្លាំងនគរបាលជាតិ ដែលបានប្រឹងប្រែងរួមគ្នារក្សាបាននូវសន្តិសុខសណ្តាប់ធ្នាប់ និងទប់ស្កាត់បាននូវមហិច្ឆតាអាក្រក់ទាំងឡាយ ដែលប៉ុនប៉ងបង្កចលាចល បំផ្លាញសន្តិសុខសណ្តាប់ធ្នាប់។ * សម្តេចតេជោ ហ៊ុន សែន វាយតម្លៃខ្ពស់ដល់កងកម្លាំងនគរបាល ដែលបានប្រឹងប្រែងទប់ស្កាត់រាល់ការប្រើប្រាស់ជួញដូរគ្រឿងញៀន ពង្រឹងការអនុវត្តន៍ច្បាប់ចរាចរណ៍ គ្រប់គ្រងជនអន្តោប្រវេសន៍ជាដើម។ * សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការដាក់ចេញគោលនយោបាយភូមិឃុំមានសុវត្ថិភាពជាត្រឹមត្រូវហើយ តែមិនទាន់ក្តាប់ជាប់នូវគន្លឹះនៃការអនុវត្តន៍។ * សម្តេចតេជោ ហ៊ុន សែន បានឯកភាពជាមួយការស្រង់មតិដែលមានជំនឿទុកចិត្តខ្ពស់លើរាជរដ្ឋាភិបាល … Continue reading ប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងមហាផ្ទៃ